នៅលើវិបសាយផ្លូវការ បានសរសេរថា តួខ្លួនពីចំហៀងនៃស្រឡាយស្មាតហ្វូន Note 10 ផលិតឡើងដោយសារធាតុអាលុយមីញ៉ូម ក៏ប៉ុន្តែធាតុពិតស្មាតហ្វូននោះរុំព័ទ្ធដោយបន្ទះដែកទៅវិញ។
យ៉ាងណាមិញ ក្រោយហេតុការណ៍នោះ ក្រុមហ៊ុនបានចេញមកបញ្ជាក់ពីព័ត៌មានចុងក្រោយប្រាប់សារព័ត៌មាន TheVerge ថា បន្ទះមួយជុំស្មាតហ្វូនប៊ិចនោះ គឺផលិតឡើងពីសារធាតុអាលុយមីញ៉ូម ដូចដែលក្រុមហ៊ុនផ្សេងបានយកទៅដាក់លើទូរសព្ទពួកគេ តួយ៉ាងដូច iPhone X, iPhone XS Max ជាដើម។
នរណាៗក៏មានកំហុសជៀសមិនរួច ក៏ប៉ុន្តែសម្រាប់កំហុសការផ្សាយពាណិជ្ជកម្មធំដុំបែបនេះ ខាងអ្នកគ្រប់គ្រងក៏ដូចជា បុគ្គលិកផ្នែក Marketing នឹងត្រូវឈឺក្បាលមិនតិចទេ។ ជាងនេះទៀត កំហុសនេះទើបតែរកឃើញ ពេលចប់ការប្រកាស Unpacked ហើយ តើចឹង ពេលពិធីករឡើងប្រកាសនោះ និយាយ Script តួខ្លួនពីចំហៀង Note 10 ផលិតឡើងដោយសារធាតុអាលុយមីញ៉ូម ឬក៏ដែក?
ជួយគិតគ្នាតិចមើល៎!
No comments:
Post a Comment
សូមអរគុណ!